leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្ដិការ​ (baoquankhu5.vn)

 

នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៨ បញ្ជាការដ្ឋានយោធាខេត្ដ Dak Lak និងតំបន់ប្រតិបត្ដិការសឹករងខេត្ដមណ្ឌលគីរីបានអនុវត្ដល្អនូវកិច្ចសហការ និងក្ដាប់ស្ថានការណ៍សន្ដិសុខ និងនយោបាយនៅតាមបណ្ដោយព្រំដែនខេត្ដទាំងពីរ ហើយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធារនៃខេត្ដទាំងពីរតែងតែពង្រីកទំនាក់ទំនង មិត្ដភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ ក្នុងនោះមានការផ្លាស់ប្ដូរព័ត៌មាន ក្ដាប់បានជាប់ស្ថានការណ៍នៅតំបន់ បន្ដត្រួតពិនិត្យ និងសម្រេចនីតិវិធីច្បាប់សម្រាប់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ការពារខ្សែព្រំដែន និងទប់ស្កាត់រាល់សកម្មភាពបំភ្លេចបំផ្លាញរបស់អនុភាពជាអមិត្ដ និងបទល្មើសនៅតាមព្រំដែន។

ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានយោធាខេត្ដ Dak Lak និងតំបន់ប្រតិបត្ដិការសឹករងខេត្ដមណ្ឌលគីរីបានចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្ដិការក្នុងការធានាសន្ដិសុខនៅតាមបណ្ដោយព្រំដែន ព្រមទាំងលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្ដភាព រក្សាខ្ជាប់ខ្ជួនសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម រួមចំណែកជំរុញទំនាក់ទំនង មិត្ដភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ៕

បកប្រែដោយ Pham Diep