leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Chiem ទទួលជួបលោក Rene Berkvens

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Le Chiem បានសម្តែងនូវក្តីរីករាយចំពោះប្រសិទ្ធភាពនៃកិច្ចហប្រតិបត្តិការរវាងអគ្គនាយកដ្ឋាន​ឧស្សាហកម្មការពារជាតិ​វៀតណាម និងក្រុមហ៊ុន DAMEN ហូឡង់លើវិស័យស្ថាបនានាវា នាពេលកន្លងមក។ លោកបានវាយតំលៃខ្ពស់ចំពោះបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុនក្នុងការស្ថាបនា​នាវាដែលត្រូវបានផ្ទេរទៅឱ្យប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ឯក Le Chiem ជឿជាក់ថា ដោយមានការជួយគាំទ្រពីក្រុមហ៊ុន DAMEN ក្រសួងការពារប្រទេសវៀតណាមនឹងសម្រេចបានសមិទ្ធផលជាច្រើនថែមទៀតនៅក្នុងវិស័យស្ថាបនានាវា រួមចំណែកក្នុងភារកិច្ចការពារអធិបតេយ្យភាពសមុទ្ររបស់ប្រទេសជាតិ។

លោក Rene Berkvens ឲ្យដឹងថា ក្រុមហ៊ុន DAMEN បានមានវត្តមាននៅប្រទេសវៀតណាមអស់រយៈពេល២០ឆ្នាំមកហើយ ហើយនឹងស្នាក់នៅប្រទេសវៀតណាមតទៅទៀតដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាមនៅក្នុងវិស័យ​ស្ថាបនា​នាវា៕

បកប្រែដោយ Thanh Cong