ជាពិសេស សុន្ទរកថារបស់លោករដ្ឋមន្ត្រី Ngo Xuan Lich ក្នុងសម័យប្រជុំលើកទី៣ នៃកិច្ចសន្ទនា Shangri-La ទទួលបានការស្វាគមន៍ និងវាយតំលៃខ្ពស់ពីសំណាក់អ្នកចូលរួម។ នៅខាងក្រៅនៃកិច្ចសន្ទនានេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អង់គ្លេស និងនូវែលសេឡង់ជាដើម ដោយ​បានបង្ហាញពីតួនាទីជាវិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិ និងតំបន់ និងបានបង្ហាញពីឆន្ទៈរបស់វៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសក្នុងការដោះស្រាយបញ្ហាសន្តិសុខរួម ដែលនេះជាការពង្រឹងជំនឿទុកចិត្ត និងជាមូលដ្ឋានសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ខាងក្រោមនេះគឺជារូបថតមួយចំនួននៃសកម្មភាពក្នុងដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិកលោក James Mattis

 

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich បានថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គលើកទី៣ នៃកិច្ចសន្ទនា Shangri-La

 

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Gavin Williamson

 

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានចូលរួមសម័យប្រជុំពេញអង្គលើកដំបូងនៃកិច្ចសន្ទនា Shangri-La ១៧

 

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich សំណេះសំណាលជាមួយសមាជិកនៃគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមមុនពេលចូលរួមកិច្ចសន្ទនា

 

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich ជួបទ្វាភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ​នូវែលសេឡង់លោក Ron Mark

បកប្រែដោយ Duy Hoan