leftcenterrightdel
ពិធីស្វាគមន៍ក្រុមនាវាទ័ពជើងទឹកប្រទេសបារាំង

ក្រុមនាវារួមមាននាយទាហាន នាយទាហានរង និងនាវិកជាង ៧០០ នាក់ដែលដឹកនាំដោយវរសេនីយ៍ឯកទ័ពជើងទឹកលោក Jean Porcher បានបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា។ ក្នុងឱកាសនេះ មេបញ្ជាការក្រុមនាវានឹងជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ បញ្ជាការដ្ឋានទីក្រុងហូជីមិញ បញ្ជាការដ្ឋានតំបន់ទ័ពជើងទឹកលេខ២។ ក្រៅពីសកម្មភាពផ្លាស់ប្តូររវាងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងការហ្វឹកហាត់រួម ភាគីទាំងពីរនឹងចែករំលែកបទពិសោធលើវិស័យមួយចំនួនទៅទស្សនាកេរិ៍្តដំណែលប្រវត្តិសាស្រ្ត រមនីយដ្ឋាននៅទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូងនៃរបស់វៀតណាម។

ដំណើរទស្សនកិច្ចរបស់ក្រុមនាវាទ័ពជើងទឹកបារាំងនៅក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម - បារាំង និងលើកទី៥ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្លាំងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងទំនាក់ទំនងការពារជាតិទ្វេភាគី៕

បកប្រែដោយ Thuy Anh