leftcenterrightdel
លោក Ngo Minh Tien ទទួលជួបលោក Omar Alexis Montes Meza 

 

ក្នុងជំនួប លោក Ngo Minh Tien សង្កត់ធ្ងន់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរតែងតែបានពង្រឹងនៅពេលកន្លងមក ជាពិសេស ក្រសួងការពារជាតិវេណេហ្ស៊ុអេឡាបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវវិស័យការពារជាតិ បំពេញទស្សនកិច្ចនៅវៀតណាម និងបើកការិយាល័យអនុពន្ធយោធាប្រចាំនៅទីក្រុងហាណូយនាខែសីហា ឆ្នាំ២០១៧។ លោក Ngo Minh Tien ស្នើថា នាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ។

លោក Omar Alexis Montes Meza បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារនៅវៀតណាមគឺជាឱកាសសម្រាប់សមាជិកនៃគណៈប្រតិភូផ្លាស់ប្តូរ និងទទួលបទពិសោធន៍របស់កងទ័ពប្រជាជនវៀតណាម តាមរយៈនោះរួមចំណែកក្នុងការបង្កើនទំនាក់ទំនងមិត្តភាព ទំនុកទុកចិត្តរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh