leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Giles Lever ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម

នៅឯជំនួបនេះ លោកឯកអគ្គរដ្ឋទូត Giles Lever បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងចក្រភពអង់គ្លេសមានការរីកចម្រើនលើច្រើនវិស័យដូចជា៖ ការអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធអំពីកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការបណ្តុះបណ្តាលកងកម្លាំងទ័ពជើងទឹកជាដើម។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអង់គ្លេសមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលសមស្របទៅនឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សង្សឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងចក្រភពអង់គ្លេសនឹងមានការអភិវឌ្ឍបន្ថែមទៀត ជាពិសេសក្នុងវិស័យមួយចំនួនដូចជា៖ ជម្រុញដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជម្រុញកិច្ចសន្ទនាគោលនយោបាយលើវិស័យការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី និងការផ្លាស់ប្តូរ គាំទ្រ ចែករំលែកបទពិសោធគ្នាទៅវិញទៅមកក្នុងការរៀបចំកងកម្លាំងរក្សាសន្តិភាពរបស់​អង្គាការ​សហប្រជាជាតិ​  ជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិការពហុភាគី ...

បកប្រែដោយ Duy Hoan