leftcenterrightdel
លោកវរសេនីយឯក Tran Boi Lang ទទួលជួបជាមួយគណៈប្រតិភូវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម

នៅរសៀលថ្ងៃទី២៨ ខែឧសភា លោកវរសេនីយ៍ឯក Tran Boi Lang អនុប្រធាននាយកដ្ឋានអាស៊ី ការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន បានទទួលជួបជាមួយគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជន​វៀតណាម ។

នៅជំនួបនេះ លោកវរសេនីយ៍ឯក Tran Boi Lang បានសម្តែងនូវសេចក្តីរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងរបស់កងទ័ពប្រជាជនវៀតណាមដែលអញ្ជើញមកទស្សនាកិច្ច និងចូលរួមកម្មវិធីជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ នៅប្រទេសចិន។ លោក Tran Boi Lang ជឿរជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងកងទ័ពនៃ​ប្រទេសទាំងពីរ។

លោកវរសេនីយ៍ឯក Dinh Quoc Hung ឲ្យដឹងថា តាមផែនការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបានក្លាយជាសកម្មភាពជាប្រចាំឆ្នាំរបស់កងទ័ព នៃប្រទេសទាំងពីរ។ តាមរយៈការធ្វើទស្សនកិច្ច និងជួបប្រាស្រ័យបានពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន៕

 

បកប្រែដោយ Thanh Cong