leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖baomoi.com)

ដំណើរទស្សនកិច្ចអញ្ជើញចូលរួមកិច្ចសន្ទនា Shangri-La លើកទី១៧ របស់គណៈប្រតិភូ​យោធា​ជាន់​ខ្ពស់​វៀត​ណាម បន្តបង្ហាញពីតួនាទីយ៉ាង​សកម្ម និងការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិ និងតំបន់ ​បានបង្ហាញពីឆន្ទៈរបស់វៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសដទៃទៀត​ក្នុងការដោះស្រាយរាល់បញ្ហាសន្តិសុខរួម ដែលនេះជាការពង្រឹងជំនឿទុកចិត្តក្នុង​ការ​ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នឹងថ្លែងសុន្ទរកថានៅឯកិច្ចសន្ទនានេះ។ នៅខាងក្រៅនៃកិច្ចសន្ទនានេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នឹងជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមួយចំនួនផងដែរ៕

បកប្រែដោយ Duy Hoan