leftcenterrightdel
លោក Peter Cosgrove ទៅទស្សនាកងពេទ្យកំរិត២ លេខ១

អញ្ជើញចូលរួមជំនួបនេះមានវត្តមានរបស់លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈកម្មការដឹកនាំស្ដីពីវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hong Son នាយកមន្ទីរពេទ្យយោធាលេខ១៧៥ បានឲ្យដឹងថា ក្នុងរយៈពេលកសាង និងអភិវឌ្ឍ កងពេទ្យកំរិត២ទទួលបានជំនួយជាច្រើនពីអូស្ត្រាលី។ យោងតាមលោក Nguyen Hong Son កងទ័ពអូស្ត្រាលីបានបង្រៀនភាសាអង់គ្លេសឲ្យកម្មាភិបាល បុគ្គលិក និងទទួលបុគ្គលិកចូលរួមវគ្គបង្វឹកបង្ហាត់ និងសិក្ខាសាលានានានៅអូស្ត្រាលី។

leftcenterrightdel
លោក Peter Cosgrove ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកកងពេទ្យកំរិត២ លេខ១ 

លោក Peter Cosgrove បានឲ្យដឹងថា អូស្ត្រាលី និងបណ្ដាប្រទេសចូលរួមកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិមានបំណងចង់ឲ្យកម្លាំងរបស់ខ្លួនត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ដោយគ្រូពេទ្យខណៈពេលរងរបួសឬឈឺថ្កាត់។ លោក Peter Cosgrove សង្កត់ធ្ងន់ថា មន្ទីរពេទ្យយោធាលេខ១៧៥ បាន និងកំពុងអនុវត្តតួនាទីដ៏សំខាន់នេះ។

លោក Peter Cosgrove មានបំណង់ថា ក្នុងស្ថានភាពលំបាក គ្រូពេទ្យយោធាមិនគ្រាន់តែធានាសុខភាព និងជីវិតរបស់កម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ដល់សុខភាព និងជីវិតរបស់ប្រជាជននៃប្រទេសសាមីទៀតផង។ លោក Peter Cosgrove ចែករំលែកថា ប្រទេសអូស្ត្រាលីមានកិត្តិយសដោយជួយវៀតណាមបណ្ដុះបណ្ដាលភាសាអង់គ្លេសនិងផ្តល់ឧបករណ៍មួយចំនួន៕

បកប្រែដោយ Thanh Cong