leftcenterrightdel
ដោយបានការអនុញ្ញាតិពីប្រធានរដ្ឋឡាវ លោក Peththavone Philavan អភិបាលខេត្ត Luang Namtha បានប្រគល់គ្រឿងឥស្សរិយយសសហមេត្រីភាពជូនបញ្ជាការដ្ឋានយោធភូមិភាគទី២

ក្នុងប៉ុន្មានឆ្នាំកន្លងមក កងកម្លាំងប្រដាប់អាវុធ នៃយោធភូមិភាគទី២បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាអង្គភាព ស្ថាប័ននានា ដើម្បីជំរុញសកម្មភាពជួយឧបត្ថម្ភដល់បណ្តាអង្គភាព មូលដ្ឋាននានា នៅបណ្តាខេត្តភាគខាងជើងនៃប្រទេសឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម រួមជាមួយការពង្រឹងវិស័យការពារជាតិ និងសន្តិសុខ រួមចំណែកយ៉ាងសកម្មក្នុងការកសាងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវ ជាពិសេសរវាងយោធភូមិភាគទី២ ជាមួយបណ្ដាអង្គភាពនិងមូលដ្ឋាននានានៅភាគខាងជើងនៃប្រទេសឡាវ។

ដោយបានការអនុញ្ញាតិពីប្រធានរដ្ឋឡាវ លោក Peththavone Philavan អភិបាលខេត្ត Luang Namtha បានប្រគល់គ្រឿងឥស្សរិយយសសហមេត្រីភាពជូនបញ្ជាការដ្ឋានយោធភូមិភាគទី២។ ទន្ទឹមនឹងនេះដែរ លោក Peththavone Philavan បានសម្តែងក្តីសប្បាយរីករាយចំពោះចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរវៀតណាម -ឡាវ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ធំធេញរបស់កងទ័ពប្រជាជនវៀតណាម និងកងកម្លាំងប្រដាប់អាវុធ នៃយោធភូមិភាគទី២សម្រាប់ខេត្តនានា នៅភាគខាងជើងនៃប្រទេសឡាវដែលរួមមានខេត្ត Luang Namtha​ ផង៕

បកប្រែដោយ Duy Hoan