leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Souvone Leuangbounmy និងលោកឧត្តមសេនីយ៍ឯក Phan Van Giang ត្រួតពល មុនពេលចូលកិច្ចពិភាក្សា

 

នៅក្នុងកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Souvone Leuangbounmy បានឯកភាពថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងអគ្គសេនាធិការដ្ឋានទាំងពីរត្រូវបានអនុវត្តលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធិភាព រួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរបានក្លាយជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី រួមចំណែកអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ប្រកបដោយនិរន្តរភាពនិងស្ថិរភាព។ ភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែនក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន ជាពិសេសការជួញដូរគ្រឿងញៀន។ ភាគីទាំងពីរបានអនុវត្តប្រកបដោយនិរន្តរភាពនូវការបណ្តុះបណ្តាលកម្មាភិបាល និងជំនាញការយោធាអំពីការងារបក្ស ការងារនយោបាយ ការធានានូវភស្តុភាបច្ចេកទេស ការផ្លាស់ប្តូរបទពិសោធន៍ និងជួយគ្នាទៅវិញទៅមកក្នុងការកសាងកងកម្លាំង រួមចំណែកលើកកម្ពស់លទ្ធភាពត្រៀមប្រយុទ្ធរបស់កងទ័ពនៃប្រទេសនិមួយៗ៕

បកប្រែដោយ Duy Hoan