leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោកឧត្តមសេនីយ៍ឯក Souvone
Leuang bounmy ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ

 

តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ឯក Souvone Leuangbounmy ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវ។

លោកឧត្តមសេនីយ៍ឯក Souvone Leuangbounmy បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចរបស់ក្រសួងការពារប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ឯក Souvone Leuangbounmy បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដែលក្នុងនោះ កិច្ចពិភាក្សាសម្រេចបានលទ្ធផលដ៍ល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich   បានស្នើឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិលើខ្លឹមសារមួយចំនួនដូចជា៖ កាផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល និងការផ្លាស់ប្តូរគណៈប្រតិភូ និងពង្រឹងការគ្រប់គ្រងព្រំដែន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្លាយជាសសរស្តម្ភមួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពី៕

បកប្រែដោយ Duy Hoan