leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Tim Huxley

លោក Tim Huxley បានជម្រាបជូនលោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអំពីខ្លឹមសារ និងកម្មវិធីមួយចំនួននៅកិច្ចសន្ទនា Shangri – La 2018; ព្រមទាំងសរសើរតួនាទី និងការគាំទ្ររបស់វៀតណាមចំពោះវេទិកានេះ និងរំពឹងថាវៀតណាមនឹងបន្តបញ្ជូនគណៈប្រតិភូយោធាជាន់ខ្ពស់ឲ្យទៅចូលរួមនិងថ្លែងសុន្ទរកថានៅឯព្រឹត្តិការណ៍នេះ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បញ្ជាក់ថា វៀតណាមជានិច្ចកាលគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនានេះ ព្រមទាំងវាយតំលៃខ្ពស់ចំពោះតួនាទីនៃកិច្ចសន្ទនា Shangri-La ក៏ដូចជាប្រធានបទទាំងឡាយដែលបានលើកយកពិភាក្សានៅកិច្ចសន្ទនា Shangri-La ឆ្នាំ២០១៨ផងដែរ៕

បកប្រែដោយ Duy Hoan