leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Can ជួបសន្ទនាជាមួយលោក Lee Hwang Kyu

នៅឯជំនួបនេះលោក Lee Hwang Kyu បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយប្រភេទទ័ពការពារអាសកាស - ទ័ពអាកាស និងបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិធានការដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខដូចជា ការផ្លាស់ប្តូរបទពិសោធន៍ និងការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការផ្លាស់ប្តូរគណៈប្រតិភូជាដើម។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Can ប្រគល់អំណោយជូនលោក Lee Hwang Kyu

 

លោកឧត្តមសេនីយ៍ទោ Do Can  បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងកូរ៉េខាងត្បូងមានការរីកចំរើនយ៉ាងខ្លាំងខ្លា។  ជាពិសេសនៅដំណាច់ខែមេសាកន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយស្តីពីចក្ខុវិស័យរួមនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរហូតដល់ឆ្នាំ ២០៣០។ លោកឧត្តមសេនីយ៍ទោ Do Can ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយន្តការផ្លាស់ប្តូរគណៈប្រតិភូ និងដំណើរទស្សនកិច្ចមិត្តភាពជាប្រចាំឆ្នាំរវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីជួយដល់យោធិននៃប្រទេសទាំងពីរមានឱកាសសិក្សាស្វែងយល់អំពីវប្បធម៌ ទំនៀមទំលាប់ពីគ្នាទៅវិញទៅមក រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

បកប្រែដោយ Thanh Cong