leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបសន្ទនាជាមួយលោកឧត្តមសេនីយ៍ទោ Bryan Fenton

 

លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Bryan Fenton បានសម្តែងនូវការសប្បាយរីករាយចំពោះការរីកចំរើននៃទំនាក់ទំនងរវាងវៀតណាម និងអាមេរិកក្នុងប៉ុន្មានឆ្នាំកន្លងមក។ លោកឧត្តមសេនីយ៍ទោ Bryan Fenton បានថ្លែងថាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោកបានជួបប្រជុំជាមួយសមាគមអតីតយុទ្ធជនវៀតណាម ព្រមទាំងរំពឹងដែរថា សមាគមអតីតយុទ្ធជននៃប្រទេសទាំងពីរនឹងមានឱកាសជាច្រើនថែមទៀតដើម្បីជួបជុំ និងបង្កើតទំនាក់ទំនងអោយកាន់តែជិតស្និទ្ធថែមទៀត។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអោយដឹងថា កងទ័ពនៃប្រទេសទាំងពីរនៅតែមានការងារជាច្រើនដើម្បីបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៃទំនាក់ទំនងរវាងវៀតណាម និងអាមេរិកក្នុងនោះត្រូវយកចិត្តទុកដាក់លើខ្លឹមសារជាអាទិភាពមួយចំនួនដូចជា ការស្វែងរកទាហានបាត់ខ្លួននាសម័យសង្គ្រាម ដោះស្រាយនូវផលវិបាកនៃគ្រាប់មីនមិនទាន់ផ្ទុះ និងជាតិពុលពណ៌លឿង/dioxin នៅវៀតណាម និងសហប្រតិបត្តិការចែករំលែកបទពិសោធន៍ក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

 

បកប្រែដោយ Duy Hoan