leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Mishel Ben Baruch

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមនឹងបង្កលក្ខណៈងាយស្រួលឲ្យគណៈប្រតិភូ SIBAT ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធដោយឈរលើមូលដ្ឋានគោរពច្បាប់របស់វៀតណាម។ លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមស្នើឲ្យនាពេលខាងមុខ ភាគីទាំងពីរគប្បីផ្លាស់ប្តូរ ស្រាវជ្រាវ ជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ដូចជាអប់រំ បណ្ដុះបណ្ដាល សង្រ្គោះ ឧស្សាហកម្មការពារជាតិ។

លោក Mishel Ben Baruch បញ្ជាក់ថា អ៊ីស្រាអែលមានបំណង និងត្រៀមជាស្រេចជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម ជាពិសេសលើវិស័យអប់រំ បណ្ដុះបណ្ដាល សង្រ្គោះ និងឧស្សាហកម្មការពារជាតិ៕

បកប្រែដោយ Thuy Anh