leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាមលោកស្រី Wendy Matthews

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតំលៃថា ក្នុងរយៈពេលកន្លងមកទំនាក់ទំនងទ្វេភាគីវៀតណាម - នូវែលសេឡង់មានការរីកចម្រើនមិនឈប់ឈរ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសគឺវិស័យអប់រំបណ្តុះបណ្តាល និងឧស្សាហកម្មការពារជាតិ។

លោកស្រី Wendy Matthews បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាកក្តាសំខាន់មួយក្នុងទំនាក់ទំនងរវាងនូវែលសេឡ និងវៀតណាម។ លោកស្រី Wendy Matthews សង្ឃឹមថា បន្តទទួលបានការជួយគាំទ្រពីក្រសួងការពារប្រទេសវៀតណាមក្នុងការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ៕

បកប្រែដោយ Duy Hoan