leftcenterrightdel
លោកវរសេនីយ៍ឯក Le Viet នាយកក្រុមហ៊ុន TECAPRO នៃក្រសួងការពារប្រទេសវៀតណាម (ខាងឆ្វេង) និងលោក  Kilakon Bounnaphon អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកងទ័ពប្រជាជនឡាវ​​ (រូបថត៖ vietnamplus.vn)

 

ក្នុងឱកាសនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកងទ័ពប្រជាជនឡាវ លោកឧត្តមសេនីយ៍ត្រី Kilakon Bounnaphon សង្កត់ធ្ងន់ថា ការធ្វើត្រាប់តាមការបង្វឹកបង្ហាត់ប្រយុទ្ធមិនគ្រាន់តែរួមចំណែកយ៉ាងសំខាន់ក្នុងការហ្វឹកហាត់ បង្កើនសមត្ថភាព បញ្ចៀសគ្រោះថ្នាក់ក្នុងការបង្វឹកបង្ហាត់ សន្សំថវិកាប៉ុណ្ណោះ ថែមទាំងនៅបង្កើនប្រសិទ្ធភាពនិងភាពទំនើបឲ្យកងទ័ពប្រជាជនឡាវទៀតផង។ លោកបញ្ជាក់ថា ជំនួយនេះគឺជាការចាប់ផ្ដើមឲ្យកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន TECAPRO នៃក្រសួងការពារប្រទេសវៀតណាម និងអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងការពារជាតិឡាវ៕

បកប្រែដោយ Thuy Anh