leftcenterrightdel
លោក Be Xuan Truong ទទួលជួបលោក Boginskiy Andrey 

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក Be Xuan Truong សង្កត់ធ្ងន់ថា នៅពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - សហព័ន្ធរុស្ស៊ីមានការរីកចំរើន ក្នុងនោះមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ​ និងវិស័យបច្ចេកទេសយោធា។ លោកឧត្តមសេនីយ៍ឯក Be Xuan Truong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងគណៈប្រតិភូជាមួយស្ថាប័នមានសមត្ថកិច្ចមួយចំនួនរបស់ក្រសួងការពារប្រទេសវៀតណាមនៅពេលមុននេះ។ ព្រមទាំងលោកស្នើឲ្យភាគី​ទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការសំដៅអនុវត្តការព្រមព្រៀងដែលបានចុះហត្ថលេខា រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បច្ចេកទេសយោធាឲ្យសក្តិសមនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោក Boginskiy Andrey បានឯកភាពជាមួយលោក Be Xuan Truong ហើយនិងចាត់ទុកថា ភាគីទាំងពីរគប្បីជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង៕

បកប្រែដោយ Thuy Anh