leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ទទួលជួបលោកឧត្តមសេនីយ៍ត្រីបំរុង Kevin Cotton 

ក្នុងឱកាសនេះ ភាគីទាំងពីរបានចាត់ទុកថា ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាណាដាបានរីកចំរើនជាច្រើន។ យោងលើមូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកាណាដា ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានជម្រុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ ផ្តោតទៅលើវិស័យដែលមានសក្តានុពលដូចជា ឧស្សាហកម្មការពារជាតិ អប់រំ និងបណ្ដុះបណ្ដាល។ល។ ភាគីទាំងពីរក៏បន្តស្រាវជ្រាវដើម្បីចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ នៅពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការជួបប្រាស្រ័យខាងក្រៅវេទិកាអន្តរជាតិ ព្រមទាំងសហប្រតិបត្តិការលើវិស័យសន្តិសុខនាវាចរណ៍ បណ្ដុះបណ្ដាលនាយទាហាន ប្រឆាំងភេរវកម្ម និងបទល្មើសឆ្លងដែនផងដែរ៕

បកប្រែដោយ Thuy Anh