leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

លោករដ្ឋមន្រ្តី Ngo Xuan Lich ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសជប៉ុន ជាពិសេសនៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបទី ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត លោកនាយករដ្ឋមន្ត្រី Shinzo Abe អោយដឹងថា ជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម និងមានបំណងចង់បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី Ngo Xuan Lich បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីដោយបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួន ដើម្បីទទួលជួបគណៈប្រតិភូ។ លោករដ្ឋមន្រ្តី Ngo Xuan Lich បានសង្កត់ធ្ងន់ថា វៀតណាម និងជប៉ុនមានទំទំនាក់ទំនងមិត្តភាពជាយូរលង់មកហើយ និងមានភាពស្រដៀងគ្នាជាច្រើនអំពីវប្បធម៍ និងទំនៀមទម្លាប់។ ជប៉ុនតែងតែជាដៃគូចំបងរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយជាប្រទេសដែលផ្ដល់ជំនួយ ODA ជាច្រើនអោយវៀតណាម រួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong