leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ David Berger

លោកឧត្តមសេនីយ៍ទោ David Berger បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវាយលើគោកសហរដ្ឋអាមេរិកនៅ​តំបន់ប៉ាស៊ីហ្វិកជាមួយកងទ័ពជើងទឹកវៀតណាមនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ទោ David Berger បានអោយដឹងថាដំណើរទស្សនកិច្ចលើកនេះក្នុងគោលបំណងស្វែងយល់ និងពិភាក្សាលើវិធានការ​ជំរុញកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកវៀតណាមអោយរីកចម្រើនថែមទៀត។

ឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានអោយដឹងថាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនយ៉ាងខ្លាំងខ្លា។ លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam ក៏បានសម្តែងក្តីសង្ឃឹមដែរ​ថា នាពេលខាងមុខកងទ័ពវៀតណាម និងកងទ័ពអាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕

បកប្រែដោយ Thanh Cong