leftcenterrightdel
លោកឧត្តមសេនីយ៍ទោ  Le Hien Van ទទួលជួបលោកឧត្តមសេនីយ៍ឯក Nicolai Petrovich 

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ  Le Hien Van បានថ្លែងអំណរគុណចំពោះប្រជាជន និងកងទ័ពសហព័ន្ធរុស្ស៊ីដែលបានជួយឧបត្ថម្ភប្រជាជននិងកងទ័ពវៀតណាមក្នុងការប្រយុទ្ធដើម្បីការពារមាតុភូមិក្នុងអតីតកាល  និងកិច្ចការកសាងប្រទេសជាតិ​នាបច្ចុប្បន្ន។ លោកឧត្តមសេនីយ៍ទោ  Le Hien Van បានសង្កត់ធ្ងន់ថា អគ្គស្នងការនយោបាយវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំរវាងនាយកដ្ឋាន​ប្រឆាំងចារកម្មយោធានៃ​ស្ថាប័ន​សន្តិសុខសហព័ន្ធរុស្ស៊ី និងនាយកដ្ឋានការពារសន្តិសុខយោធានៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និងជឿជាក់ថា ភាគីទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារសន្តិសុខ យោធា រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Nicolai Petrovich បានឲ្យដឹងថា  នាយកដ្ឋានប្រឆាំងចារកម្មយោធានៃស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី នឹងជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជម្រុញកិច្ចសហប្រតិបត្តិការជាមួយកងទ័ពវៀតណាមក្នុងបញ្ហាជំនាញ៕

បកប្រែដោយ Thuy Anh