leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Phuong Nam បានទទួលជួបលោក ឧត្តមនាវីត្រី Denis Bertrand
leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Phuong Nam ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមនាវីត្រី Denis Bertrand

លោកឧត្ដមសេនីយ៍ឯក Nguyen Phuong Nam និងលោកឧត្តមនាវីត្រី​ Denis Bertrand បានឲ្យដឹងថា ឆ្នាំ ២០១៨ ជាឆ្នាំពិសេសដែលទំនាក់ទំនងវៀតណាមនិងបារាំងកំពុងឆ្ពោះទៅរកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត និង​ខួប​ទី ៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រ។

ភាគីទាំងពីរវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងបារាំងដែលត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរក្នុងពេលកន្លងមកដែលសម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់លើវិស័យជាច្រើនដូចជាការបណ្ដុះបណ្ដាល ពេទ្យយោធា បេសកកម្មរក្សាសន្ដិភាពក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងវិស័យឧស្សាហកម្មយោធា ហើយសង្កត់ធ្ងន់លើសក្ដានុពលនៃកិច្ចសហប្រតិ​បត្ដិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា ទំនាក់ទំនងនេះនឹងទទួលបានប្រសិទ្ធភាពខ្ពស់​ថែមទៀតនាពេលខាងមុខនេះ៕

បកប្រែដោយ Pham Diep