leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Kelly McKeague ប្រធានស្ថាប័នស្ថិតិចំនួនឈ្លើយសឹកនិងជនបាត់ខ្លួននៃក្រសួងការពារប្រទេសអាមេរិក​(រូបថត៖bqp.vn)

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើរការដោះស្រាយផលវិបាកដែលបន្សល់ទុកពីសម័យសង្គ្រាម ហើយជាវិស័យមួយដែលមានអាទិភាពរបស់វៀតណាម និងអាមេរិក និងជាកម្លាំងចលករដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការការពារប្រទេសទេ្វភាគីរវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពគ្នាថា ការងារស្វែងរកយោធិនដែល​បាត់ខ្លួនជាការងារមនុស្សធម៌ពោរពេញទៅដោយអត្ថន័យ  រួមចំណែកក្នុងការបង្កើតក្តីជឿទុកចិត្តគ្នារទៅវិញទៅមករវាង​វៀតណាម និងអាមេរិក។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh រំពឹងថា ភាគីទាំងពីនឹងបន្តជំរុញការងារផ្សព្វផ្សាយជូនប្រជាជននៃប្រទេសទាំងពីអោយមានការយល់ដឹងកាន់តែច្បាស់ថែមទៀតនូវការងារដោះសា្រយផលវិបាកដែលបន្សល់ទុកពីសម័យសង្គ្រាមនាពេលកន្លងមក៕

បកប្រែដោយ Duy Hoan