leftcenterrightdel
លោក Nguyen Tam Chien ប្រធានសមាគមវៀតណាម-អាមេរិកជួបជាមួយលោក Vincent "B.J." Lawrence អគ្គមេបញ្ជាការរងទី ១ នៃ VFW (រូបថត៖ thoidai.com.vn)

នៅជំនួប ប្រធានសមាគមវៀតណាម-អាមេរិកលោក Nguyen Tam Chien បានឲ្យដឹងថា ទំនាក់ទំនងវៀតណាម និងអាមេរិកកំពុងមានការរីកចំរើនដ៏ល្អប្រសើរលើវិស័យជាច្រើន។ ប្រទេសទាំងពីរកំពុង សហប្រតិបត្ដិការក្នុងការដោះស្រាយផលវិបាកក្រោយសង្គ្រាម ក្នុង នោះមានគម្រោងកម្ចាត់សារធាតុ នៅតំបន់ព្រលានយន្ដហោះ Da Nang និងស្វែងរកអដ្ឋិធាតុយោធិនបាត់ខ្លួន។ លោកវាយតំលៃខ្ពស់ចំពោះដំណើរការសហប្រតិបត្ដិការដ៏យូរអង្វែង និងមានប្រសិទ្ធភាពរវាងសមាគមនិង VFW ព្រមទាំងសង្ឍឹមថា VFW នឹងបន្ដជួយផ្ដល់ព័ត៌មានអំពីកងទ័ពវៀតណាមដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម រួមចំណែកកសាងការទុកចិត្ដគ្នា បង្កើនចំណងមិត្ដភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងអាមេរិក។

leftcenterrightdel
លោក Nguyen Tam Chien ប្រធានសមាគមវៀតណាម-អាមេរិក ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកVincent "B.J." Lawrence អគ្គមេបញ្ជាការរងទី ១ នៃ VFW (រូបថត៖ thoidai.com.vn)

លោក Vincent "B.J." Lawrence ចែករំលែកថា ជារៀងរាល់ឆ្នាំ  គណៈប្រតិភូ VFW មកបំពេញទស្សនកិច្ច និងស្វែងយល់អំពីសភាពការណ៍វៀតណាម និងទំនាក់ទំនងរវាងវៀតណាម - អាមេរិក ជាពិសេសគឺផ្ដោតសំខាន់ទៅលើការដោះស្រាយបញ្ហាជនអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម ព្រមទាំងធ្វើការចលនាដល់សមាជិក សមាជិការផ្ដល់ព័ត៌មានអំពីកងទ័ព​វៀតណាម ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម និងបញ្ជូនទៅឲ្យភាគីវៀតណាមវិញ៕

បកប្រែដោយ Pham Diep