leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Hong Huong លោកឧត្តមសេនីយ៍ត្រី Tsekov Oleg Mussovic 

ក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Pham Hong Huong បានអះអាងថា ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរកំពុងមានការវិវត្តយ៉ាងល្អប្រសើរដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈរាល់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងសហការក្នុងវិស័យបណ្តុះបណ្តាលជាដើម។

យល់ស្របនឹងយោបល់ទាំងអស់របស់លោកឧត្តមសេនីយ៍ទោ Pham Hong Huong លោកឧត្តមសេនីយ៍ត្រី Tsekov Oleg Mussovic ក៏បានថ្លែងបំណងចង់ឲ្យភាគីទាំងពីរបន្តរឹតបន្តឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យយោធានាពេលអនាគតផង​ដែរ​៕

បកប្រែដោយ Minh Trung