អញ្ជើញចូលរួមមានលោកឧត្តម​សេនីយ៍ទោ Le Hien Van អនុប្រធានអគ្គស្នងការនយោបាយ និងជាអនុប្រធានស្ថាប័នប្រចាំនៃគណៈកម្មការដឹកនាំលេខ ៧០១ រួមជាមួយតំណាងក្រសួង ស្ថាប័ននានា និងថ្នាក់ដឹកនាំខេត្ត Quang Binh និងខេត្ត Binh Dinh ផងដែរ។

 

leftcenterrightdel

អ្នក​តំ​ណាង​ទាំង​ឡាយ​កំ​ពុង​ចុចប៊ូតុងចាប់​ផ្តើម​គម្រោង​ការ​

 

leftcenterrightdel

​លោកឧត្តម​សេ​នី​យ៍​ទោ​ Le Hien Van និង​អ្នក​តំ​ណាង​ទាំង​ឡាយ
​កំ​ពុង​ទស្សនា​កន្លែងដាក់​តាំង​គ្រឿង​សម្រាប់​ការ​បោសសម្អាត​មីន​និងគ្រឿង​ផ្ទុះ

ថ្លែងក្នុងពីធី លោកឧត្តម​សេ​នី​យ៍​ទោ​ Le Hien Van បានសង្កត់ធ្ងន់ថា គណៈកម្មការដឹកនាំលេខ ៧០១ និងក្រសួងការពារប្រទេសវៀតណាមវាយតំលៃ​ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ KOICA និង UNDP ក្នុងពេលកន្លងមក ព្រមទាំងសង្ឃឹមថានឹងបន្តទទួលបាន​ការ​ជួយ​ឧប​ត្ថ​ម្ភ​ពីសហគមន៍អន្តរជាតិ ​ក្នុងការដោះស្រាយរាល់ផលវិបាកដោយសារគ្រាប់បែក គ្រាប់មីន ដែលបានបន្សល់ទុកក្រោយសង្គ្រាម រួមចំណែកក្នុងការធានាសន្តិសុខ សុវត្ថិភាពអោយប្រជាជនក្នុងការរស់នៅប្រចាំថ្ងៃ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ៕

បកប្រែដោយ Duy Hoan