កិច្ចសហប្រតិបត្ដិការ “ខ្លួនទីពឹងខ្លួន ទប់ទល់ និងស្ដារឡើងវិញ”

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោកឧត្ដមសេនីយ៍ទោ Perry Lim អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានលើកច្បាស់ពីសារៈសំខាន់នៃកិច្ចប្រជុំ  ហើយបញ្ជាក់ពីការសន្យារបស់សិង្ហបុរីអំពីការបង្កើនកិច្ចសហប្រតិបត្ដិការ ការកសាងទំនុកទុកចិត្ដ ការគាំទ្រគ្នាទៅវិញទៅ​មក​ក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគីក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការអាស៊ាន ព្រមទាំងសំដែងការព្រួយបារម្ភចំពោះអំពើភេរវកម្មនិយមដែលបាន និងកំពុងគំរាមកំហែងដល់ស្ថានការណ៍សន្ដិភាព ស្ថិរភាព និងសន្ដិសុខក្នុងតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ
leftcenterrightdel
ប្រធានគណៈប្រតិភូបង្ហាញស្មារតីសាមគ្គី និងសហប្រតិបត្ដិការនៅកិច្ចប្រជុំ ACDFIM-15

ប្រទេសម្ចាស់ផ្ទះបានស្នើឲ្យកងទ័ពនៃបណ្ដាប្រទេសអាស៊ានត្រូវតែបង្កើនកិច្ចសហប្រតិបត្ដិការក្នុងស្មារតី “ខ្លួនទីពឹងខ្លួន - ទប់ទល់ - ស្ដារឡើងវិញ” សហការគ្នា និងចែករំលែកព័ត៌មាន រៀបចំការ ហ្វឹកហ្វឺនទ្វេភាគី និងពហុភាគីក្នុងការប្រឆាំងអំពើភេរវកម្មនិយម។

កិច្ចប្រជុំបានចេញសេចក្ដីថ្លែងការណ៍រួម និងផ្ទេរតំណែងប្រធានអង្គប្រជុំ ACDFIM-16 ទៅប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ហើយសេចក្ដីថ្លែងការណ៍រួមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្ដិសុខ ស្ថិរភាព លើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក អត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្ដិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ។

វៀតណាមចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងទទួលខុសត្រូវខ្ពស់

នៅកិច្ចប្រជុំ លោកឧត្ដមសេនីយ៍ឯក Phan Van Giang បានលើកឡើងនូវទស្សនៈអំពីស្ថានការណ៍សន្តិសុខនៅក្នុងតំបន់ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពអាស៊ានក្នុងពេលខាងមុខ។ អាស៊ានត្រូវតែស្វែងរកវិធីនៃកិច្ចសហប្រតិបត្ដិការជាក់ស្ដែងនិងមានប្រសិទ្ធភាព កសាងលទ្ធភាពរបស់អាស៊ាន ដើម្បីធ្វើឲ្យអាស៊ានក្លាយទៅជាសហគមន៍តភ្ជាប់មួយ និងជាមូលដ្ឋាននាំមកយន្ដការសហប្រតិបត្ដិការលើវិស័យសន្ដិសុខក្នុងតំបន់។ កងទ័ពអាស៊ានជាកម្លាំងមួយដែលដើរតួនាទីស្នូលក្នុងការជំរុញ​សហគមន៍សន្តិសុខ នយោបាយ និងជាសសរស្ដម្ភរបស់សហគមន៍អាស៊ាន។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Phan Van Giang និងបណ្ដាប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំ
leftcenterrightdel
បណ្ដាប្រធានគណៈប្រតិភូចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម

ដោយមានគោលការណ៍ចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ កងទ័ពប្រជាជនវៀតណាមបានចាត់បញ្ជូនកងកម្លាំងទៅចូលរួមរាល់សកម្មភាពរួម ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការអាស៊ាន។ ក្នុងពេលខាងមុខនេះ វៀតណាមសន្យានឹងបន្ដរួមចំណែកយ៉ាងសកម្មក្នុងរាល់សកម្មភាពនៃកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិ យោធាក្នុងក្របខ័ណ្ឌ ADMM, ADMM+, ARF ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Phan Van Giang និងលោកឧត្ដមសេនីយ៍ទោ Perry Lim អគ្គមេបញ្ជាការកងទ័ពសិង្ហបុរីនៅក្រៅកិច្ចប្រជុំ

នៅក្រៅកិច្ចប្រជុំ លោកឧត្ដមសេនីយ៍ឯក Phan Van Giang បានអញ្ជើញទៅសួរសុខទុកកម្មាភិបាលស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី និងទទួលជួបទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ហ្វីលីពីននិងប៊្រុយណេ៕

បកប្រែដោយ Pham Diep