leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Affandi
បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារ

ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដើម្បីចាប់ផ្តើមបណ្តាសកម្មភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងយោធាក្នុងឱកាសខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងម៉ាឡេស៊ី។

leftcenterrightdel
គណៈប្រតិភូទាំងពីបានចូលរួមក្នុងជំ​នួប​​ពិភាក្សាការងារ

នៅថ្ងៃទី៦ ខែមីនា ពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅទីបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី។ បន្ទាប់ពីពិធីនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ Affandi មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី។

leftcenterrightdel
លោកឧត្តមសេនីយ៍ Affandi បានឧទេ្ទសនាមជូនលោកឧត្តមសេនីយ៍ឯក Phan Van Giang អំពីប្រពៃណីរបស់កងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី

លោកនាយឧត្តមសេនីយ៍ Affandi បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជន​វៀត​ណាម​ និងចាត់ទុកនេះគឺជាសកម្មភាពជាក់ស្តែងមួយដើម្បីអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនៅក្នុងអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដែល​បានចុះហត្ថលេខានៅក្នុងឆ្នាំ២០០៨ និងខ្លឹមសាទាំងឡាយដែលបានព្រមព្រៀងគ្នាក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី របស់រដ្ឋមន្ត្រីក្រសួង​ការពារប្រទេសវៀតណាមក្នុងឆ្នាំ ២០១៦។ ភាគីទាំងពីរបានឯកភាពថា វៀតណាម និងម៉ាឡេស៊ីសុទ្ធតែបានផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ដែលក្នុងនោះវៀតណាម - ម៉ាឡេស៊ីគឺជាដៃគូយុទ្ធសាស្ត្រ ដែលមានទំនាក់ទំនងជិតស្និទ្ធ និងទុកចិត្តគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានអោយដឹងថា កិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានពង្រឹងបន្ថែមដើម្បីរួមចំណែកក្នុងការលើកកំពស់សាមគ្គីភាពផ្ទៃក្នុង រក្សាតួនាទីស្នូលរបស់អាស៊ាន។ ទំនាក់ទំនងការពារជាតិរវាងវៀតណាម និងម៉ាឡេស៊ីត្រូវបានពង្រឹង​ និង​ពង្រីក​ ហើយ​សម្រេចបាននូវលទ្ធផលជាក់ស្តែងលើវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក កងទ័ពអាកាស និងការបណ្តុះបណ្តាល។​

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយបញ្ជាការដ្ឋាកងទ័ពជើងគោកភាគខាងលិច

ទាក់ទងនឹងទិសដៅនាពេលខាងមុខនេះ ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាពិសេសគឺគណៈប្រតិភូយោធាជាន់ខ្ពស់ ការផ្លាស់ប្តូរនាយទាយហានវ័យក្មេង ផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាល និងការចែករំលែកគ្នាអំពីបទពិសោធន៏ក្នុងការចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។ ទាក់ទងនឹងយន្តការសហប្រតិបត្តិការ ភាគីទាំងពីរបានព្រមព្រៀងគ្នានឹងរៀបចំកិច្ចប្រជុំក្រុមការងារមួយ អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញលោកនាយឧត្តមសេនីយ៍ Affandi ទៅបំពេញទស្សនកិច្ចនៅវៀតណាម។ លោកនាយឧត្តមសេនីយ៍ Affandi បានអរគុណយ៉ាង​ស្មោះស្ម័គ្រនិងទទួលសេចក្តីអញ្ជើញនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានប្រគល់វត្ថុអនុស្សាវរីយ៍
ជូនបញ្ជាការដ្ឋានកងទ័ពភាគខាងលិច

នៅថ្ងៃទី៥ ខែមីនា លោកឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់ កងទ័ពប្រជាជនវៀតណាមបានទៅទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពជើងគោកភាគខាងលិចចំណុះកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះលោកឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខកម្មាភិបាលនៅស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីផងដែរ៕

បកប្រែដោយ Duy Hoan