leftcenterrightdel
រូបថតឧទាហរណ៍

ដំណើរទស្សនកិច្ចនេះសំដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនៅពេលខាងមុខ។ ការចូលរួមកិច្ចប្រជុំ ACDFIM-15 បានបង្ហាញពីតួនាទីយ៉ាងសកម្ម  មានទំនួលខុសត្រូវរបស់វៀតណាមក្នុងការអនុវត្តការផ្តួចផ្តើមគំនិតក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្ដាប្រទេស ASEAN។

តាមគម្រោង គណៈប្រតិភូនឹងជួបសម្ដែងការគួរសមចំពោះលោករដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី ទស្សនាអង្គភាពមួយចំនួននៃម៉ាឡេស៊ី និងរៀបចំកិច្ចសន្ទនាដើម្បីវាយតំលៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនៅពេលកន្លងមក ឯកភាពលើវិធានការជម្រុញកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ។

នៅកិច្ចប្រជុំ ACDFIM-15 ក្រោមប្រធានបទ “ពង្រីកកិច្ចសហប្រតិបត្តិការ កសាងលក្ខណៈខ្លួនជាទីពឹងខ្លួន” លោកឧត្តមសេនីយ៍ឯក Phan Van Giang នឹងមានប្រសាសន៍អំពីបញ្ហាសន្តិសុខនៅតំបន់ លើកឡើងវិធានការជម្រុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្ដាប្រទេស ASEAN នៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh