អញ្ជើញចូលរួមពិធីនេះ លោកឧត្តមសេនីយ៍ឯក Be Xuan Truong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កន្លងទៅបានប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទំនាក់ទំនង វៀតណាម-រុស្ស៊ី។ ឆ្នាំ២០១៨ ជាឆ្នាំដែលមានសកម្មភាពដ៏លេចធ្លោក្នុងទំនាក់ទំនងរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ។

leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖​ baodatviet.vn)

មានជាអាទិ៍ ក្នុងខែមករា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ Sergei Shoigu រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី បានអញ្ជើញទៅបំពញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម; ក្នុងខែ មេសា ឆ្នាំ២០១៨  នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំសន្តិសុខអន្តរជាតិលើកទី ៧ នៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ ភាគីទាំងពីរគ្រោងនឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រលើវិស័យការពារជាតិលើកទី ៤ ថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។ល។

បកប្រែដោយ Van Hoa