leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបលោក Daniel J. Kritenbrink ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ cpv.org.vn)

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរដែលបានលោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាម និងលោក James Mattis រដ្ឋមន្ដ្រីការពារជាតិសហរដ្ឋអាមេរិកលើកមកពិភាក្សាក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមកាលពីខែ មករា កន្លងមក។ ដូច្នេះភាគីទាំងពីរគួរតែខិតខំឈានទៅការអនុវត្ដការព្រមព្រៀងទាំងនេះ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សង្ឃឹមថា សហរដ្ឋអាមេរិកបន្ដសហការ ដើម្បីបញ្ចប់គំរោងបោសសំអាតសារធាតុ Dioxin នៅព្រលានយន្តហោះ Da Nang និងដាក់ដំណើរការគម្រោងបោសសំអាតសារធាតុ Dioxin នៅព្រលានយន្តហោះ Bien Hoa ឲ្យបានឆាប់។

លោកឯកអគ្គរដ្ឋទូត Daniel J. Kritenbrink បានឲ្យដឹងថា កិច្ចសហប្រតិបត្ដិការលើវិស័យសន្ដិសុខ ការពារជាតិ គឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគីសហរដ្ឋអាមេរិក និងវៀតណាម។ លោកឯកអគ្គរដ្ឋទូត Daniel J. Kritenbrink  បញ្ជាក់ថា សហរដ្ឋ​អាមេរិក​មានបំណងបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិជាមួយវៀតណាម ជាពិសេសគឺការដោះស្រាយផលវិបាកក្រោយ​សង្គ្រាម សំដៅបង្កើនជំនឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក តាមរយៈនោះជាមូលដ្ឋានដ៏រឹងមាំថែមទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep