leftcenterrightdel
ក្រុមយោធនារីនៅកងពេទ្យកំរិតពីរត្រៀមខ្លួនទៅបំពេញបេសកកម្មជាស្រេច

រយៈពេល២ឆ្នាំជាប់គ្នារហូតកន្លងមកនេះ យោធនារី ដែលស្លៀកពាក់អាវ blouse បានឆ្លងកាត់វគ្គបណ្តុះ បណ្តាលទាំងជំនាញ ឯកទេស និងភាសាបរទេស ជាច្រើនជាមួយជំនាញការក្នុងស្រុក និងបរទេស។ ដូចគ្នានឹងសហការីរបស់ខ្លួនដែរ ពួកគេក៏ត្រូវបាន ហ្វឹកហាត់ លត់ដំកម្លាំងរាងកាយ ហាត់រុញរថយន្ត សែងអ្នកជំងឺ ទ្រាំនឹងទឹកភ្លៀង និងពន្លឺថ្ងៃជាដើម។ ដោយសារតែផ្អែកលើស្មារតីសាមគ្គីភាព មនោសញ្ចេតនា ក្ដីស្រឡាញ់ ជួយគ្នាទៅវិញទៅមក នៃមិត្តរួមកងបានជួយពួកគេយកឈ្នះលើឧបសគ្គនីមួយៗ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូតអាមេរិកមកសួរសុខទុក្ខកម្មាភិបាលកងពេទ្យកំរិតពីរ

ជា“បងស្រីច្បង” ក្នុងចំណោមបងប្អូនគ្រូពេទ្យនារីនៃ កងពេទ្យកម្រិតពីរ លោកស្រីវរសេនីយ៍ត្រី Bui Thi Xoa បាននិយាយថា៖ “ក្នុងនាមជាកងទ័ព មិនដែល ចេះបដិសេធភារកិច្ចដែលប្រគល់ទៅដោយថ្នាក់ដឹកនាំឡើយ។ ភារកិច្ចរបស់យើងខ្ញុំគឺផ្សព្វផ្សាយពីរូបភាព កងទ័ពប្រជាជនវៀតណាម ពេទ្យយោធាវៀតណាម ដែលចូលរួមកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នេះគឺជាកិត្តិយសដ៏ធំធេងរបស់ខ្លួនឯង។ លោកស្រី Bui Thi Xoa បានបន្ថែមថា “ស្វាមីខ្ញុំក៏ជា កងទ័ពដែរ ហេតុនោះបានជាគាត់ក៏យល់ និង ចែករំលែកជាមួយខ្ញុំផង។ គាត់តែងតែលើកទឹកចិត្តឱ្យខ្ញុំ ព្យាយាមបំពេញភារកិច្ចឲ្យបានល្អ។ ចំពោះរូបខ្ញុំផ្ទាល់ ការរៀនភាសាអង់គ្លេសគឺពិបាកបំផុត។ ប៉ុន្តែ ភារកិច្ចរបស់ខ្លួនឯងជាគិលានុបដ្ឋាយិកានៃផ្នែកវះកាត់ទូទៅ ត្រូវតែជួបនឹងអ្នកជំងឺជាប្រចាំ ហេតុដូច្នេះបើមិនចេះ ភាសាអង់គ្លេសទេនោះ គឺមិនអាចបំពេញភារកិច្ចនេះបានល្អឡើយ។  ដូច្នេះ ខ្ញុំបានតាំងចិត្តខិតខំរៀនសូត្រ ឥឡូវនេះ ខ្ញុំមានទំនុកចិត្តទាំងស្រុងក្នុងការទំនាក់ទំនងជាភាសាអង់គ្លេសហើយ។

leftcenterrightdel
ក្រុមយោធនារីនៅកងពេទ្យកំរិតពីរត្រៀមខ្លួនទៅបំពេញបេសកកម្មជាស្រេច

អនុសេនីយ៍ទោកញ្ញា To Kieu Chinh នៅតែមិនអាច បំភ្លេចបានឡើយពីអារម្មណ៍កាលពីពីរឆ្នាំកន្លងមកគ្រា ដែលទទួលបញ្ជាឱ្យបំពេញភារកិច្ចនៅកងពេទ្យកម្រិតពីរដើម្បីចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។ កញ្ញា Kieu Chinh បានចែករំលែកថា៖ “នៅគ្រានោះខ្ញុំបារម្ភណាស់។ បារម្ភពីព្រោះថា នេះជាភារកិច្ចថ្មី ដ៏ពិបាក ស្មុគស្មាញ ហើយមិនដែលធ្វើ មិនដឹងថាខ្លួនឯង អាចបំពេញភារកិច្ច បានឬអត់។ ប៉ុន្តែដោយមានការគាំទ្រពីអង្គភាពខ្ញុំបាន យល់ថា នេះពិតជាកិត្តិយសដ៏ធំធេងរបស់ កងទ័ពពេទ្យ។ ក្រោយមក ខ្ញុំបានកំណត់គោលដៅ ផ្ទាល់ខ្លួនរបស់ខ្លួន។ នោះគឺការខិតខំរៀនសូត្រភាសា បរទេស និងសិក្សាជំនាញបន្ថែមទៀតផង។ ឆ្នាំនេះខ្ញុំ នឹងទទួលបុណ្យចូលឆ្នាំថ្មីជាមួយគ្រួសារ ហើយខ្ញុំក៏បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរទៅបំពេញបេសកកម្មភ្លាមៗនាពេលមានបទបញ្ជាពីថ្នាក់លើ”។

យោងតាមលោកវរសេនីយ៍ទោវេជ្ជបណ្ឌិត Bui Duc Thanh នាយកនៃកងពេទ្យកំរិតពីរបានមានប្រសាសន៍ថា ទោះបីជាយោធនារីនីម្នាក់ៗសុទ្ធតែមានស្ថានភាព គ្រួសារខុសៗគ្នាក៏ពិតមែន ប៉ុន្តែនៅពេលអនុវត្តភារកិច្ច ពួកគាត់បានទុកការងារគ្រួសារទៅមួយអន្លើ ព្រមទាំង បានត្រៀមខ្លួនទទួលភារកិច្ចជាស្រេច។ ដោយកំណត់ បានថា យោធនារីៗបំរើការងារនៅកងពេទ្យកំរិតពី២ នឹងជួបការលំបាកជាងប្រុសៗ  ហេតុដូច្នេះក្រៅពីរបប របស់ពួកគាត់ ថ្នាក់ដឹកនាំកងពេទ្យកំរិតពីរក៏បាន ម្ចាស់ការយកចិត្តទុកដាក់ និងធានានូវជីវភាពរស់នៅ ទាំងស្មារតី សម្ភារៈសម្រាប់យោធនារីៗផងដែរ។ លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត Bui Duc Thanh បានឲ្យដឹងថា“ក្នុងរយៈពេលហ្វឹកហ្វឺនកន្លងមក យើងខ្ញុំបានដកបទពិសោធន៍ល្អជាច្រើន ទាំងកម្មាភិបាល យុទ្ធជន យុទ្ធនារីរបស់កងពេទ្យកំរិតពីរ បានអនុវត្តភារកិច្ចយ៉ាងម៉ឹងម៉ាត់ និងសកម្ម។  យើងមាន ទំនុកចិត្តនឹងបំពេញបានបេសកកម្មរក្សាសន្តិភាពនៃ អង្គការសហប្រជាជាតិនាពេលខាងមុខ៕

បកប្រែដោយ Minh Trung