គណៈប្រតិភូខេត្ដស្វាយរៀងដឹកនាំដោយលោក ប៊ុន សាវ៉ាន់  សមាជិកប្រចាំការនៃគណៈកម្មាធិការបក្សប្រជាជនខេត្ដ  និងជាសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ដស្វាយរៀងបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ដ Long An។

leftcenterrightdel
គណៈប្រតិភូខេត្ដស្វាយរៀងជូនអំណោយដល់កងទ័ពការពារព្រំដែនខេត្ដ Long An (រូបថត៖ baobienphong.com)

ក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នា ក្នុងពេលខាងមុខ បន្ដបង្កើនការសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន អនុវត្ដការបោះបង្គោលព្រំដែនតាមការកំណត់ មិនទុកឲ្យជនអាក្រក់ឆក់យកឱកាស បំភ្លៃបំផ្លើស ញុះញង់បំបែកបំបាក់សាមគ្គីភាពមិត្ដភាពរវាងប្រជាជននៃប្រទេសទាំងពីរ បង្កើនការយាមល្បាតទ្វេភាគីនិងត្រួតពិនិត្យការចេញចូល ព្រមទាំងសហការគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព ស្ថិរភាព មិត្ដភាព និងអភិវឌ្ឍន៍។

នៅថ្ងៃដដែល លោកឧត្ដមសេនីយ៍ទោ ទូច ពលៈ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Kien Giang។

គួររំលឹកថា នារសៀលថ្ងៃដដែល គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ដ Kham Moun  និងខេត្ដ Savan Nakhet នៃប្រទេសឡាវបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជននៅកងទ័ពការពារព្រំដែនខេត្ដ Quang Binh ៕

បកប្រែដោយ Pham Diep