នៅក្នុងជំនួប លោក Chang Wanquan រដ្ឋមន្ដ្រីក្រសួងការពារជាតិចិនបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៧ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងសកម្ម។ លោកជឿជាក់ថាក្នុងឆ្នាំ ២០១៨ ទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងកងទ័ពទាំងពីរនិយាយដោយឡែកនឹងបន្តអភិវឌ្ឍន៍ល្អប្រសើរដោយការអនុវត្ដខ្លឹមសារសហប្រតិបត្ដិការដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាព ដូចជាការបន្ដផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ដើម្បីពិភាក្សាលើបញ្ហាទាំងឡាយដែលប្រទេសទាំងពីរមានចំណាប់អារម្មណ៍។ លោក Chang Wanquan រដ្ឋមន្ដ្រីក្រសួងការពារជាតិចិនមានបំណងថាភាគីទាំងពីរបន្ដសហការគ្នាយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីបង្កើនការជួបប្រាស្រ័យមិត្ដភាពលើវិស័យការពារជាតិព្រំដែនវៀតណាមចិន ជាពិសេសគឺការជួបប្រាស្រ័យមិត្ដភាពលើកទី ៥ ខាងមុខនេះ។

leftcenterrightdel
លោក Nguyen Chi Vinh អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាមជួបលោក Chang Wanquan រដ្ឋមន្ដ្រីក្រសួងការពារជាតិចិន

យល់ព្រមនឹងការថ្លែងមតិរបស់លោករដ្ឋមន្ដ្រីក្រសួងការពារជាតិចិន លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា ក្រសួងការពារប្រទេសវៀតណាមកំពុងត្រៀមរៀបចំឲ្យកម្មវិធីជួបប្រាស្រ័យមិត្ដភាពលើវិស័យការពារជាតិព្រំដែនវៀតណាមចិនលើកទី ៥ ដែលនឹងបានរៀបចំនៅខេត្ដ Cao Bang វៀតណាម។ ទន្ទឹមនឹងនោះ ក្រសួងការពារប្រទេសវៀតណាមមានបំណងចង់បង្កើនទំនាក់ទំនងរវាងយោធភូមិភាគទី ១ ទី ២ និងទី ៣ របស់វៀតណាមជាមួយយុទ្ធភូមិភាគខាងត្បូងរបស់ចិន ព្រមទាំងជំរុញកិច្ចសហប្រតិបត្ដិការរវាងបណ្ឌិតសភាការពារជាតិវៀតណាម និងសកលវិទ្យាល័យការពារជាតិចិនទៀតផង។

leftcenterrightdel
លោក Nguyen Chi Vinh អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាម ជួបលោក  Ng Eng Heng រដ្ឋមន្ដ្រីក្រសួងការពារជាតិសិង្ហបុរី

នារសៀលថ្ងៃដដែល លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាមបានជួបលោក Ng Eng Heng រដ្ឋមន្ដ្រីក្រសួងការពារជាតិសិង្ហបុរី។ លោក Ng Eng Heng វាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមសម្រាប់យន្ដការនៃកិច្ចសហប្រតិបត្ដិការការយោធា និងការពារជាតិរបស់អាស៊ាន។ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh  បញ្ជាក់ថា វៀតណាមនឹងគាំទ្រយ៉ាងពេញទំហឹងសិង្ហបុរីរៀបចំកិច្ចប្រជុំយោធា-ការពារជាតិក្នុងឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ ដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន៕

បកប្រែដោយ Thanh Cong