leftcenterrightdel
លោករដ្ឋមន្ដ្រី Ngo Xuan Lich និងលោករដ្ឋមន្ដ្រី James Mattis អញ្ជើញចូលរួមការត្រួតពល

នៅកិច្ចពិភាក្សានេះ ភាគីទាំងពីរបានលើកឡើងនូវបញ្ហាមួយចំនួននៅក្នុងតំបន់និងអន្ដរជាតិដែលកំពុងមានចំណាប់អារម្មណ៍ ហើយនិងសង្កត់ធ្ងន់លើសារសំខាន់នៃបរិស្ថានសន្ដិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។ រដ្ឋមន្ដ្រីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិរវាងវៀតណាមនិងសហរដ្ឋអាមេរិកសម្រេចបានលទ្ធផលជាក់ស្ដែង សក្ដិសមនឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឆ្លើយតបតាមគោលបំណង និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ជាពិសេសគឺការដោះស្រាយផលវិបាកក្រោយសង្គ្រាម (ស្វែងរកយោធិនបាត់ខ្លួន និងបោសសម្អាតមីន និងកំចាត់សារធាតុ Dioxin); សង្គ្រោះជនរងគ្រោះ ជំនួយមនុស្សធម៌; ចូលរួមបេសកកម្មរក្សាសន្ដិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ក្នុងពេលខាងមុខនេះ ភាគីទាំងពីរឯកភាពគ្នាបន្ដអនុវត្ដតាមខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នាស្ដីពីការជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១១មក សេចក្តីប្រកាសនៃចក្ខុវិស័យជាទូទៅស្តីពីទំនាក់ទំនងការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ និងផែនការសហប្រតិបត្តិការសម្រាប់ដំណាក់កាលឆ្នាំ ២០១៨ - ២០២០។

leftcenterrightdel
លោករដ្ឋមន្ដ្រី Ngo Xuan Lich បានប្រគល់វត្ថុនៅកាលសម័យសង្គ្រាមរបស់យោធិនសហរដ្ឋអាមេរិក ជូនលោករដ្ឋមន្ដ្រី James Mattis

ក្នុងឱកាសនេះ លោករដ្ឋមន្ដ្រី Ngo Xuan Lich បានប្រគល់វត្ថុនៅកាលសម័យសង្គ្រាមរបស់យោធិនសហរដ្ឋអាមេរិក ជូនលោករដ្ឋមន្ដ្រី James Mattis ព្រមទាំងឧទ្ទេសនាមរូបភាពអំពីលទ្ធផលសហប្រតិបត្ដិការរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាម និងការចូលរួមបេសកម្មរក្សាសន្ដិភាពក្នុងក្របខ័ណុ្ឌអង្គការសហប្រជាជាតិ ៕

បកប្រែដោយ Pham Diep