leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោក Umeda Kunio

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោក Umeda Kunio បានឯកភាពគ្នាថា នាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការសន្ទនានយោបាយការពារជាតិ ការបណ្ដុះបណ្ដាលការចែករំលែកបទពិសោធ និងសហប្រតិបត្តិការក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

លោករដ្ឋមន្រ្តី Ngo Xuan Lich ចាត់ទុកថា វៀតណាមមានបំណងចង់សហប្រតិបត្តិការជាមួយជប៉ុនក្នុងការជំនះផលវិបាកនៃជាតិពុលឌីអុកស៊ីន តាមរយៈគម្រោងជាក់ស្ដែងនានា៕

បកប្រែដោយ Thuy Anh