leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលបដិសណ្ឋារកិច្ចរដ្ឋមន្រ្តីក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីលោក Shoygu Sergey Kuzhugetovich
leftcenterrightdel
 

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើនលើវិស័យការពារជាតិទ្វេភាគីក្នុង​ពេលកន្លង​មក។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនការចែករំលែកលើវិស័យការពារជាតិ - សន្តិសុខដែលភាគីទាំងពីរមានចំណាប់អារម្មណ៍; ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងបច្ចេកវិទ្យាយោធាដ៏យូរអង្វែង និងសមភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនិមួយៗ ដើម្បីសន្តិភាព ស្ថិរភាពនៅលើពិភពលោក និងនៅក្នុងតំបន់។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារជាតិទាំងពីរអញ្ជើញចូលរួមក្នុងពិធីត្រួតពល
leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានចាត់ទុកថា ដំណើរទស្សនកិច្ចលើកនេះ សម្ដែងនូវកិច្ចសន្យារវាងថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

leftcenterrightdel
គណៈប្រតិភូទាំងពីរជួបពិភាក្សាការងារ
leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារជាតិទាំងពីរប្រគល់វត្ថុអនុស្សាវរីយ៍

រីឯលោក Shoygu Sergey Kuzhugetovich ក៏បញ្ជាក់ថា រុស្ស៊ីចាត់ទុកវៀតណាមជាមិត្តភក្តិជាប្រពៃណី ជាដៃគូយុទ្ធសាស្រ្តយ៉ាងសំខាន់របស់សហព័ន្ធរុស្ស៊ីនៅក្នុងតំបន់ផងដែរ៕

បកប្រែដោយ Thuy Anh