នៅកិច្ចពិភាក្សា លោកឧត្តមនាវីរង Herve De Bonnaventure មានគោលបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃជំនួបការងារ

ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ភាគីទាំងពីរគប្បីបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូយោធាជាន់ខ្ពស់ ពង្រីកដោយមានប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សហការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ពេទ្យយោធា ឧស្សាហកម្មការពារជាតិ និងការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ បង្កើនការធ្វើដំណើរទស្សនកិច្ចនាវាយោធា និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យថ្មីនានា ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ វៀតណាម-បារាំង។

បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខាលើកំណត់ហេតុនៃជំនួបការងារ៕

បកប្រែដោយ Thanh Cong