leftcenterrightdel
 នាវានៃប្រទេសទាំងពីរសម្ដែងការគោរព “Hello ASEAN”

ការយាមល្បាតលើកនេះ មាននាវាលេខ២៥៣ (កងពលតូចនាវាលេខ១២៧ តំបន់ទី៥ នៃកងទ័ពជើងទឹកវៀតណាម) និងនាវាលេខ ១១៤៣ (មូលដ្ឋានទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ)។ ភាគីទាំងពីរបានសហការគ្នាទប់ស្កាត់សកម្មភាពខុសច្បាប់នៅក្នុងតំបន់សមុទ្រ ការពាររក្សាបរិស្ថានសមុទ្រ ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក។ ក្នុងក្របខ័ណ្ឌនៃការយាមល្បាតជាមួយគ្នាលើកនេះ ភាគីទាំងពីរបានបង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញា និងការបញ្ចេញសញ្ញាពន្លឺឲ្យតាមការកំណត់អន្តរជាតិ និងរៀបចំសកម្មភាពផ្លាស់ប្តូរនៅលើសមុទ្រ។
leftcenterrightdel
 នាវាលេខ២៥៣ បង្វឹកបង្ហាត់ជួយសង្រ្គោះនៅលើសមុទ្រ

leftcenterrightdel
 នាវាទ័ពជើងទឹកនៃប្រទេសទាំងពីរធ្វើដំណើរយាមល្បាត


ការយាមល្បាតប្រចាំឆ្នាំជាមួយគ្នាលើកទី៤៩ រវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជាបានរៀចំប្រកបដោយជោគជ័យ រួមចំណែករក្សាសន្តិភាព ស្ថិរភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ នៅដែនសមុទ្រវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh