អង្គសិក្ខាសាលានេះ ក្រោមប្រធានបទ “លើកកម្ពស់តួនាទីរបស់ ARF ស្ដីពីកិច្ចសហប្រតិបត្តិការលើកកំពស់សមត្ថភាពចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ” អង្គសិក្ខាសាលាសំដៅវាយតំលៃលទ្ធផលនៃបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់ប្រទេសចូលរួម ARF បង្កើនសមត្ថភាពចូលរួមបេសកកម្មរក្សាសន្តិភាព រារាំងការរំលោភលើការកំណត់របស់អង្គការសហប្រជាជាតិ ក្នុងដំណើរការក្សាសន្តិភាព ជម្រុញកិច្ចសហប្រតិបត្តិការលើកកម្ពស់សមត្ថភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ រវាងបណ្ដាប្រទេសចូលរួម ARF ក្នុងនោះមានសកម្មភាពដូចជា៖ ចែករំលែកបទពិសោធន៍ កិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល ផ្លាស់ប្ដូរអ្នកជំនាញការ ជួយបណ្ដុះបណ្ដាលធនធានមនុស្ស។ ទន្ទឹមនឹងនោះ អង្គសិក្ខាសាលាគឺជាឱកាសសំដៅលើកកម្ពស់តួនាទីរបស់បណ្ដាប្រទេសចូលរួម ARF ក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ រួមចំណែកធានាសន្តិភាព សន្តិសុខ វិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
តំណាងនៅពិធីបើក (រូបថត៖ tienphong.vn)

ថ្លែងក្នុងអង្គសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា វៀតណាមកំពុងជម្រុញការលើកកំពស់សមត្ថភាពចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ការចែករំលែកបទពិសោធន៍ ជំនួយរបស់ប្រទេសចូលរួម ARF សម្រាប់វៀតណាមចូលរួមបេសកកម្មរក្សាសន្តិភាព នៃអង្គការសហប្រជាជាដែលរួមចំណែកមិនតិចក្នុងការលើកកម្ពស់សមត្ថភាពរបស់វៀតណាមក្នុងវិស័យនេះ។

អង្គសិក្ខាសាលាបានប្រព្រឹត្តទៅពីថ្ងៃទី ១៩ និងទី ២០ ធ្នូ និងចែកជាកិច្ចប្រជុំចំនួន៣ ដែលដឹកនាំផ្លាស់វេនគ្នាដោយវៀតណាម កូរ៉េខាងត្បូង និងកាណាដា៕

បកប្រែដោយ Thuy Anh