leftcenterrightdel
ទិដ្ឋភាពក្នុងជំនួបពិភាក្សា

នៅក្នុងជំនួបនេះ លោកនាយឧត្ដមសេនីយ៍ Terrence J. O’shaughnessy បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងអាកាសប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក និងប្រភេទទ័ពការពារអាសកាស និងទ័ពជើងអាកាសវៀតណាម ក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីខ្លឹមសារ និងទិសដៅសហប្រតិបត្ដិការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរក្នុងពេលខាងមុខនេះក៏ដូចជាការជួយឧបត្ថម្ភមនុស្សធម៌ ស្វែងរក និងសង្គ្រោះជនរងគ្រោះ ពេទ្យយោធា ហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលអាកាសយានិក។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Phan Van Giang ពិភាក្សាការងារជាមួយលោកនាយឧត្ដមសេនីយ៍ Terrence J. O’shaughnessy 

លោកឧត្ដមសេនីយ៍ឯក Phan Van Giang បានឲ្យដឹងថា ក្នុងបរិបទនៃទំនាក់ទំនងសហប្រតិបត្ដិការទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិកមានការអភិវឌ្ឍយ៉ាងសកម្មក្នុងពេលកន្លងមក។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកនាយឧត្ដមសេនីយ៍ Terrence J. O’shaughnessy

លោកឧត្ដមសេនីយ៍ឯក Phan Van Giang ទទួលស្គាល់នូវលទ្ធផលនៃកិច្ចពិភាក្សារវាងគណៈប្រតិភូទាំងពីរ ព្រមទាំងលោកស្នើកងទ័ពជើងអាកាសវៀតណាម និងសហរដ្ឋអាមេរិកបន្ដបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្ដិការលើវិស័យផ្លាស់ប្ដូរព័ត៌មានចែករំលែកបទពិសោធន៍ សង្គ្រោះជនរងគ្រោះនៅលើសមុទ្រ ស្រាវជ្រាវវេជ្ជសាស្ដ្រផ្នែកអាកាស បណ្ដុះបណ្ដាលភាសាអង់គ្លេសសម្រាប់យោធិនវៀតណាម និងពុះពារជំនះផលវិបាកក្រោយសម័យសង្គ្រាមជាដើម៕

បកប្រែដោយ Pham Diep