ជំនួសមុខថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បញ្ជាក់ថា ទំនាក់ទំនងជាមួយបណ្ដាប្រទេសជាអ្នកជិតខាងមានអត្ថន័យដ៏សែនសំខាន់ និងជាអាទិភាពចម្បងរបស់វៀតណាម។ ទស្សនៈរបស់បក្ស រដ្ឋ និងកងទ័ពវៀតណាមគឺជាការកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាព ស្ថិរភាព ទំនុកទុកចិត្ត សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយចិន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារព្រំដែន និងគ្រប់គ្រងព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរនៅប៉ុន្មានឆ្នាំកន្លងមកបានបន្តការពង្រឹង និងពង្រីករួមចំណែកជម្រុញស្ថិរភាព និងវិបុលភាពនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
 លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោកឧត្តមសេនីយ៍ទោ Chen Zhao Hai

លោកឧត្តមសេនីយ៍ទោ Chen Zhao Hai ចាត់ទុកថា នៅពេលខាងមុខក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្លាំងការពារព្រំដែនវៀតណាម និងចិននឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តកិច្ចការបរទេសលើវិស័យការពារព្រំដែន  និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៅតំបន់ព្រំដែន ព្រមទាំងសហការគ្រប់គ្រងការនាំចេញនាំចូល គ្រប់គ្រងទំនិញឆ្លងដែន និងជម្រុញសកម្មភាពចងសម្ព័ន្ធមេត្រីភាពប៉ុស្តិ៍មិត្តភាព ភូមិមិត្តភាព រួមចំណែកជម្រុញសន្តិភាព ស្ថិរភាពនៅតំបន់ព្រំដែន។

នៅក្នុងជំនួបជាមួយលោក Sounoura Kentaro លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - ជប៉ុនដែលបានអភិវឌ្ឍយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដោយមានការទុកចិត្ដគ្នាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ សន្តិភាព និងស្ថិរភាពនៅលើពិភពលោក។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ចាត់ទុកថា នៅពេលកន្លងមក ជប៉ុនបានសហការជាមួយវៀតណាមក្នុងការពុះពារ ផលវិបាកក្រោយសម័យសង្រ្គាម។ ទន្ទឹមនិងនោះ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរ ការជួបប្រាស្រ័យទាក់ទងរវាងនាយទាហានវ័យក្មេង បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន សាលា និងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ។

លោក Sounoura Kentaro ចាត់ទុកថា នៅពេលកន្លងមក រដ្ឋាភិបាលនៃប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាក្នុងតំបន់ និងនៅលើពិភពលោក ភាគីទាំងពីរគប្បីបើកទូលាយបន្ថែមទៀតនូវវិស័យសហប្រតិបត្តិការ និងអនុវត្ដយន្តការសន្ទនារវាងប្រទេសទាំងពីរឲ្យបានល្អ៕

បកប្រែដោយ Thuy Anh