នាព្រឹកថ្ងៃទី១៩ ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ចលោកឧត្តមសេនីយ៍ទោ Thongloi Silivong និងគណៈប្រតិភូបានប្រារព្ធឡើងនៅទីស្នាក់ការក្រសួងការពារប្រទេសក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ Luong Cuong។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Luong Cuong និងលោកឧត្តមសេនីយ៍ទោ Thongloi Silivong អញ្ជើញត្រួតពលកងទ័ពប្រជាជនវៀតណាម

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្ដមសេនីយ៍ Luong Cuong បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Thongloi Silivong។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong បានណែនាំសមាជិកនៃគណៈប្រតិភូនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដល់លោកឧត្តមសេនីយ៍ទោ Thongloi Silivong
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Thongloi Silivong បានណែនាំសមាជិកនៃគណៈប្រតិភូនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនឡាវដល់លោកនាយឧត្តមសេនីយ៍ Luong Cuong
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong និងលោកឧត្តមសេនីយ៍ទោ Thongloi Silivong 

 

នៅក្នុងជំនួប ភាគីទាំងពីរបានវាយតម្លៃថា ក្នុងពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជន​វៀតណាមនិងអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនឡាវ បានអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែងនិងមានប្រសិទ្ធភាព ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍លើវិស័យជាច្រើនដូចជា ព័ត៌មាន ឃោសនា អប់រំប្រពៃណី ការបណ្តុះបណ្តាលនិងការហ្វឹកហ្វឺនជូនកម្មាភិបាល ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរវប្បធម៌ ការស្វែងរក និងការធ្វើមាតុភូមិនិវត្តន៍កងស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីកាលពីសម័យសង្គ្រាមនៅឡាវ។ លោកនាយឧត្តមសេនីយ៍ Luong Cuong និងលោកឧត្តមសេនីយ៍ទោ Thongloi Silivong បានបញ្ជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនាបច្ចុប្បន្ននេះបានក្លាយទៅជាសសរស្តម្ភមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងស្ថិរភាពលើវិស័យផ្សេងទៀត។

leftcenterrightdel
គណៈប្រតិភូនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនឡាវនៅកិច្ចពិភាក្សា
leftcenterrightdel
គណៈប្រតិភូនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមនៅកិច្ចពិភាក្សា
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា
leftcenterrightdel
គណៈប្រតិភូទាំងពីរថតរូបជាអនុស្សាវរីយ៍

 

សម្រាប់ទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Luong Cuong និងលោកឧត្តមសេនីយ៍ទោ Thongloi Silivong បានឯកភាពថា ភាគីទាំងពីរគួរតែពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលកម្មាភិបាល និងសិក្ខាកាមយោធាឡាវនិងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការឃោសនាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសគឺកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ​ ព្រមទាំងពន្លឿនការស្វែងរក ការប្រមូល និងការធ្វើមាតុភូមិនិវត្តន៍កងស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីកាលពីសម័យសង្គ្រាមនៅឡាវក៏ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរវប្បធម៌ កីឡា ការជួបប្រាស្រ័យនាយទាហានវ័យក្មេង និងរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនានានៃភាគីទាំងពីរផងដែរ៕

បកប្រែដោយ Pham Diep