ថ្លែងនៅកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០១៨ អគ្គនាយកដ្ឋានភស្តុភាបានបញ្ចប់ភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ដោយធានាបានល្អនូវបរិក្ខារ គ្រឿងឧបភោគបរិភោគ ធានាប្រេងឥន្ធនៈ និងការដឹកជញ្ជូនសម្រាប់គ្រប់ភារកិច្ចទាំងអស់។ អង្គភាពពេទ្យយោធាគ្រប់ជាន់ថ្នាក់បានលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួនក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត និងធានាដល់ការថែទាំសុខភាពរបស់កងទ័ព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងប្រតិភូទាំងឡាយពិនិត្យមើលឯកសណ្ឋានប្រយុទ្ធ

ចំពោះភារកិច្ចសំខាន់ៗរបស់អគ្គនាយកដ្ឋានភស្តុភាក្នុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានលើកឡើងនូវទិសដៅសំខាន់ៗមួយចំនួនដោយបានសង្កត់ធ្ងន់លើខ្លឹមសារមួយចំនួនដូចជា ការកសាងឃ្លាំងភស្តុភាត្រូវតែផ្សាភ្ជាប់ជាមួយមុខងារ និងភារកិច្ចរបស់អគ្គនាយកដ្ឋាន និងផែនការកសាងតំបន់ការពារទប់ទល់។ ការរៀបចំផែនការសម្រាប់មន្ទីរពេទ្យ គិលានុដ្ឋានត្រូវតែផ្អែកលើស្ថានភាពជាក់ស្តែង និងមានការពិនិត្យស្រាវជ្រាវយ៉ាងជាក់លាក់ និងហ្មត់ចត់ ព្រមទាំងធានាថាមន្ទីរពេទ្យទាំងអស់បន្តផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពដល់ការហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធជាស្រេច។ ហើយការទិញយានយន្តដឹកជញ្ជូនត្រូវតែគោរពតាមបទបញ្ជា និងគោលការណ៍  ព្រម​ទាំង​ប្រភេទយានយន្តត្រូវមានលក្ខណៈសមស្របទៅនឹងទីតាំងភូមិសាស្ត្រជាក់ស្តែងនៃតំបន់នីមួយៗ និងភារកិច្ចនៃអង្គភាពនីមួយៗផងដែរ៕

បកប្រែដោយ Duy Hoan