leftcenterrightdel
លោកឧត្តសេនីយ៍ឯក Nguyen Trong Nghia មានប្រសាសន៍នៅពិធី

មានប្រសាសន៍នៅពិធីនេះ លោកឧត្តសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានជូនពរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកម្មវិធីផ្សាយសម្លេងកងទ័ពប្រជាជនសម្រេចបានក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក។ លោកក៏បានស្នើឲ្យមជ្ឈមណ្ឌលផ្សាយសម្លេង ទូរទស្សន៍កងទ័ពនិយាយរួម និងកម្មវិធីផ្សាយសម្លេងកងទ័ពប្រជាជននិយាយដោយឡែក បន្តរក្សាទិសដៅនយោបាយ ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការដឹកនាំឃោសនារបស់បក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ផ្លាស់ថ្មីខ្លឹមសារ និងរបៀបឃោសនា ដើម្បីឆ្លើយតបនឹងសំណូមពរក្នុងសភាពការណ៍ថ្មី ព្រមទាំងផ្តោតសំខាន់ទៅលើការឃោសនាពីការអប់រំប្រវត្តិសាស្ត្រ ប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសជាតិ បក្ស និងកងទ័ពដល់ប្រជាជនគ្រប់ជាន់ថ្នាក់ផងដែរ៕

បកប្រែដោយ Huyen Trang