leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន

គម្រោងនេះត្រូវបានកសាងឡើងដោយផ្អែកទៅលើសេចក្តីសម្រេចលេខ 1431 / QD-TTg ចុះថ្ងៃទី២៦  ខែតុលា ឆ្នាំ២០១៨ របស់នាយករដ្ឋមន្រ្តីដែលបានអនុម័តលើផែនការ “រៀបចំបណ្តាញអង្គភាពចំណុះរដ្ឋដែលប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងទូរគមនាគមន៍​រហូតដល់ឆ្នាំ២០២១ និងតំរង់ទិសដល់ ឆ្នាំ២០៣០”។ អាស្រ័យហេតុនោះ មានស្ថាប័នសារព័ត៌មានចំនួន៧ ត្រូវបានអនុវត្តតាមគំរូជាស្ថាប័នផ្សព្វផ្សាយពហុព័ត៌មានរួមមាន៖ កាសែតប្រជាជន ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតកងទ័ពប្រជាជន កាសែតនគរបាលប្រជាជន និងកាសែតអេឡិចត្រូនិករបស់រដ្ឋាភិបាល។

គោលបំណងនៃគម្រោងនេះគឺដើម្បីកែលម្អនូវគុណភាពនិងប្រសិទ្ធភាពនៃការឃោសនា ធ្វើពិពិធកម្ម ការឃោសនាដើម្បីកាសែតកងទ័ពប្រជាជនរក្សាបានរឹងមាំនូវតួនាទីរបស់ខ្លួនជាកាសែតនយោបាយឈានមុខគេមួយរបស់វៀតណាមជាមធ្យោបាយ ផ្សព្វផ្សាយ ជាឧបករណ៍ឃោសនា ជាអាវុធស្មារតីដ៏សំខាន់មួយរបស់បក្ស រដ្ឋ និងកងទ័ព ព្រមទាំងជាស្ថាប័នផ្សព្វផ្សាយរបស់គណៈកម្មការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស - ជាសំឡេងនៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម។ ការអភិវឌ្ឍ កាសែតកងទ័ពប្រជាជនតាមគំរូនៃស្ថាប័នពហុព័ត៌មានប្រកបដោយទំនើបនោះគឺស្របទៅនឹងនិន្នាការនៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ពិភពលោក ហើយផ្តើមចេញពីនេះនឹងជួយពង្រីកឧត្តមភាពនៃកាសែតកងទ័ពប្រជាជនក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ ផ្លូវការ មានចរិតតម្រង់សាធារណមតិភាពប្រកបដោយម្ចាស់ការ។ គម្រោងនេះក៏សង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើអោយប្រសើរឡើងនូវគុណភាពនៃជួរកម្មាភិបាលជាអ្នកសារព័ត៌មាន ជាពិសេសសមត្ថភាពក្នុងការធ្វើកាសែតពហុព័ត៌មាន បំពាក់សម្ភារបរិក្ខារបច្ចេកទេសដើម្បីបំពេញតាមតម្រូវការនៃការសែតពហុព័ត៌មាន ...

រៀបចំបង្កើតកម្មវិធីគ្រប់គ្រងកាសែតមានលក្ខណៈគ្របដណ្តប់ និងងាយស្រួលក្នុងការគ្រប់គ្រងរាល់ខ្លឹមសារផ្សព្វផ្សាយលើ​ការសែត​បោះពុម្ភក្រដាស់ កាសែតអេឡិចត្រូនិក កម្មវិធីវីដេអូ អូឌីយ៉ូជាដើម។ រីឯកាសែតបោះពុម្ភក្រដាស់វិញនឹងបន្តកែប្រែឲ្យកាន់តែល្អប្រសើរឡើងទាំងអំពីខ្លឹមសារ និងរូបភាពដើម្បីរក្សាឲ្យបានរឹមមាំនូវតួនាទីជាប្រភេទកាសែតមុតស្រួច និងជាកម្លាំងស្នូលមួយផងដែរ។ គម្រោងនេះក៏បានកំណត់នូវផែនការវិនិយោគលើធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកទេសដើម្បីធានាឲ្យកាសែតកងទ័ពប្រជាជននឹងអភិវឌ្ឍទៅតាមគំរូជាស្ថាប័នពហុព័ត៌មានរហូតដល់ឆ្នាំ២០២៥។

នៅថ្ងៃទី៨  ខែមីនា រដ្ឋមន្ត្រីការពារប្រទេសបានចេញសេចក្តីសម្រេចលេខ 831 / QD-BQP ស្តីពីការរៀបចំឡើងវិញនូវកាសែតកងទ័ពប្រជាជន។ អាស្រ័យហេតុនោះ ទន្ទឹមនឹងការរក្សាដូចដើមនូវរចនាសម្ព័ន្ធរបស់កាសែតកងទ័ពប្រជាជនដែលមានស្រាប់នោះ រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានសម្រេចចិត្តបង្កើតគណៈវីដេអូ-អូឌីយ៉ូ ដាក់នៅចំណុះការិយាល័យ កាសែតកងទ័ពប្រជាជន​អេឡិចត្រូនិក។ រៀបចំឡើងវិញការិយាល័យចែកចាយ និងផ្សាយពាណិជ្ជកម្មទៅជាការិយាល័យចែកចាយ និងទូរគមនាគមន៍។

គណៈវីដេអូ-អូឌីយ៉ូមានភារកិច្ចគ្រប់គ្រងខ្លឹមសារនៃគេហទំព័រ វីដេអូ-អូឌីយ៉ូ ផលិតនូវរាល់បទយកការណ៍ បទវិភាគ អត្ថបទនានាសម្រាប់ផ្សាយជាសម្លេង។ ចូលរួមក្នុងការធ្វើកម្មវិធីសម្តែងសិល្បៈដោយផ្សាយផ្ទាល់ជាដើម។

ការិយាល័យចែកចាយ និងទូរគមនាគមន៍មានមុខងារផ្តល់យោបល់ និងកសាងផែនការធានាការចែកចាយកាសែតដល់មិត្តអ្នកអានទាំងក្នុងនិងក្រៅជួរកងទ័ព។ ចាត់តាំងការផ្សាយពាណិជ្ជកម្មលើកាសែតតាមការកំណត់នៃក្រសួងការពារប្រទេសរៀបចំនូវរាល់កម្មវិធីសន្ទនា ជួបជុំប្រាស្រ័យ សម្តែងសិល្បៈដោយផ្ទាល់។ល។៕

បកប្រែដោយ Minh Trung