នៅព្រឹកថ្ងៃទី១១  ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ច លោករដ្ឋមន្ត្រី Delfin Lorenzana បានធ្វើឡើងនៅទីស្នាក់ការនៃក្រសួងការពារប្រទេសក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ។

leftcenterrightdel
 

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រី Delfin Lorenzana។ ក្នុងជំនួបភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍នៅលើពិភពលោកក្នុងតំបន់ និងស្ថានភាពរបស់ប្រទេសរៀងៗខ្លួនក៏ដូចជាអំពីទំនាក់ទំនងយោធាទ្វេភាគីក្នុងពេលកន្លងមកដោយផ្តោតលើការសង្កត់ធ្ងន់ទៅលើលទ្ធផលដែលសម្រេចបានបន្ទាប់ពីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងក្នុងវិស័យការពារជាតិក្នុងឆ្នាំ ២០១០  ហើយប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងរបស់ខ្លួនឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៥។ ភាគីទាំងពីរបានរួមគ្នាវាយតម្លៃថា ទំនាក់ទំនងយោធាទ្វេភាគីរវាងវៀតណាម និងហ្វីលីពីនមានការវិវឌ្ឍប្រកបដោយវិជ្ជមានលើច្រើនវិស័យ ជាពិសេសគឺការផ្លាស់ប្តូរនូវគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ និងរាល់យន្តការសន្ទនានិងពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក ការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មានជាដើម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

 

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បានឯកភាពបន្តលើកកម្ពស់ទំនាក់ទំនងរវាងក្រសួងការពារជាតិទាំងពីរនាពេលខាងមុខ ជាពិសេសក្នុងការជួបប្រជុំគ្នា ពិគ្រោះយោបល់ និងគាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដែលក្នុងនោះហ្វីលីពីនគាំទ្រវៀតណាមក្នុងការរៀបចំរាល់ព្រឹត្តិការណ៍ និងសន្និសីទយោធា-ការពារជាតិ នៅពេលដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២០។ ភាគីទាំងពីរបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាការផ្លាស់ប្តូរនាយទាហានវ័យក្មេង ឧស្សាហកម្មយោធា សន្តិសុខមិនប្រពៃណី ទ័ពជើងអាកាស និងពេទ្យយោធា។ល។។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូនៃក្រសួងការពារជាតិហ្វីលីពីនដែលដឹកនាំដោយលោក Delfin Lorenzana នឹងមកទស្សនា និងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) និងការដាក់កម្រងផ្កានៅស្តូបគោរពវិញ្ញាណក្ខ័ន្ធវីរជន និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ៕

បកប្រែដោយ Minh Trung