leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Quyet នាយកសាលាបណ្ឌិតសភាពេទ្យយោធាវៀតណាម ថ្លែងប្រសាសន៍នៅជំនួបសំណេះសំណាល

លោកឧត្តមសេនីយ៍ទោ Do Quyet នាយកសាលាបណ្ឌិតសភាពេទ្យយោធាវៀតណាម បានឲ្យដឹងថា ចាប់តាំងពីពេលបង្កើតបណ្ឌិតសភាពេទ្យយោធា រដ្ឋាភិបាល ប្រជាជនសហព័ន្ធរុស្ស៊ី និងបណ្ឌិតសភាពេទ្យយោធា Kirov បានជួយឧបត្ថម្ភបណ្ឌិតសភាពេទ្យយោធាវៀតណាមផ្នែកសម្ភារៈសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ ព្រមទាំងចាត់បញ្ជូនអ្នកជំនាញ ទីប្រឹក្សាយោបល់ល្អបំផុតមកជួយបណ្ឌិតសភាពេទ្យយោធាវៀតណាម កសាងកម្មវិធីបណ្តុះបណ្តាល ព្យាបាលជំងឺឲ្យយុទ្ធជន និងប្រជាជនវៀតណាម។

leftcenterrightdel
ថ្នាក់ដឹកនាំសាលាបណ្ឌិតសភាពេទ្យយោធាវៀតណាម និងថ្នាក់ដឹកនាំសាលាបណ្ឌិតសភាពេទ្យយោធា Kirov ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធារវាងភាគីទាំងពីរ

នៅជំនួបសំណេះសំណាលនេះ អតីតសិក្ខាកាមទាំងឡាយ បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ និងប្រពៃណីនៃបណ្ឌិតសភា ព្រមទាំងអះអាងថា ពួកគេនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីកសាងបណ្ឌិតសភាពេទ្យយោធា ឲ្យក្លាយទៅជាសាលាដ៏សំខាន់មួយរបស់ប្រទេសជាតិ និងជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រល្បីល្បាញក្នុងកងទ័ពផងដែរ៕

បកប្រែដោយ Huyen Trang